Jump to content

User:មុនីវ័ន្ត

From Wikipedia, the free encyclopedia

កង​ទ័ព​ខ្មែរ-​ថៃ​បន្ត​ប្រយុទ្ធ​គ្នា​បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដោយ អ៊ួន ឈិន និង សេក បណ្ឌិត 2011-04-29

ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​កម្ពុជា-​ថៃ នៅ​តំបន់​ព្រំដែន​នៅ​តែ​បន្ត បើ​ទោះ​បី​ជា​មេ​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​​បាន​ជួប​ចរចា​គ្នា​ឲ្យ​មាន​ការ​ ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី​២៨ មេសា យ៉ាង​ណា​ក៏ដោយ។

RFA/Uon Chhin

មេ​បញ្ជាការ​កងទ័ព​កម្ពុជា​នៅ​សមរភូមិ​ជួរ​ មុខ​ប្រចាំ​ទិស​ទី​៣ ឧត្តរមានជ័យ កំពុង​ពិនិត្យ​ផែនទី​យុទ្ធសាស្ត្រ ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ប្រាសាទ​តាមាន់​កំពុង​តែ​បន្ត។ ថត​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១១។

មន្ត្រី​កង​កម្លាំង​យោធា​កម្ពុជា ប្រចាំ​សមរភូមិ​ជួរ​មុខ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ថា បទ​ឈប់​បាញ់​ត្រូវ​បាន​រំលោភ​ដោយ​ភាគី​ថៃ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ភាគី​ថៃ បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ។

ប្រភព​មន្ត្រី​យោធា​សមរភូមិ​ជួរ​មុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន នៅ​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី បាន​ឲ្យ​ដឹង​ថា ភាគី​ថៃ​បាន​រំលោភ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា និង​ថៃ ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ដោយ​ថៃ​បាន​បន្ត​បាញ់​រប៉េះរប៉ោះ​តាម​បណ្ដោយ​ព្រំដែន​ក្បែរ​ប្រាសាទ​ តាមាន់ធំ និង​ប្រាសាទ​តាក្របី ចាប់​ពី​ម៉ោង ៨ និង ៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា។

លុះ​ដល់​ម៉ោង ៥​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ភាគី​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ភាគី​កម្ពុជា ​ដោយ​កង​ថ្មើរ​ជើង​ប្រើ​អាវុធ​​ធុន​ស្រាល ដូចជា B40 និង DK82 ជាដើម ហើយ​ភាគី​កម្ពុជា ក៏​បាន​ប្រើ​សិទ្ធិ​បាញ់​តបត​វិញ។ ការ​ប៉ះ​ទង្គិច​គ្នា​បាន​បន្ត​រហូត​ដល់​ម៉ោង ៦​ព្រឹក ថ្ងៃ​ទី​២៩ ខែ​មេសា។

មន្ត្រី​យោធា​ដដែល​បាន​អះអាង​ថា ការ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​មួយ​ម៉ោង​នេះ បណ្ដាល​ឲ្យ​កង​កម្លាំង​នៃ​អង្គភាព ២៦០៦​ឈុត​ខ្មៅ​ថៃ ម្នាក់​ស្លាប់ និង ៤​នាក់​រង​របួស ចំណែក​ឯ​ខាង​ភាគី​កម្ពុជា ពុំ​មាន​កងទ័ព​ស្លាប់ ឬ​រង​រ​បួស​ឡើយ៕